សូមស្វាគមន៍មកកាន់ រ៉ាហ្វិល

យើង រីករាយណាស់ ដែលបានជួបអ្នក

អ្នកបានរកឃើញផ្ទះរបស់អ្នកនៅភ្នំពេញហើយ។ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងផ្នែកសេវាមើលថែនៅរ៉ាហ្វិល ឬបុគ្គលិកទទួលបន្ទុកផ្នែកជញ្ជូនអ៉ីវ៉ាន់របស់អ្នក​សម្រាប់អ្វីដែលអ្នកត្រូវការ។

 

ការទទួលទានអាហារ

ស្វែងយល់អំពីម្ហូបខ្មែរបែបប្រពៃណី និងទំនើបពិតៗ ក៏ដូចជាម្ហូបអន្តរជាតិ នៅក្នុងភោជនីយដ្ឋានដ៏កក់ក្ដៅទាំងពីររបស់យើង ឬនៅក្នុងបន្ទប់ឯកជនរបស់អ្នកផ្ទាល់។

ស្វែងយល់

រ៉ាហ្វិល​ ស្ប៉ា

រីករាយជាមួយការព្យាបាលបែបប្រពៃណីខ្មែរ និងទំនើបៗ ដែលធ្វើឡើងដោយអ្នកជំនាញនៅស្ប៉ាដ៏ល្អរបស់យើង ហើយសូមរុករកកន្លែងហាត់ប្រាណ និងអាងហែលទឹកទំហំ 20 ម៉ែត្ររបស់យើង។

ស្វែងយល់

គោលដៅ

សណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ ដែលជាកន្លែងសម្គាល់ទីក្រុងតាំងពីឆ្នាំ ១៩២៩ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង ផ្សារធំថ្មី ផ្សាររុស្ស៊ី និងផ្លូវដើរមាត់ទន្លេ។ ស្វែងយល់ពីបទពិសោធន៍ដែលបានរៀបចំរបស់យើង។

រុករក

សេវាកម្មមើលថែនៅរ៉ាហ្វិល

សូមឱ្យយើងណែនាំសេវាកម្មមើលថែនៅរ៉ាហ្វិលរបស់អ្នក ដែលជាវត្តមានដ៏សប្បុរស ប្រកបដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ដែលប្រកាន់ជាប់នូវការផ្តល់ផាសុខភាព និងសុខុមាលភាពដល់អ្នក ២៤/៧។

ហៅទូរសព្ទ